EAS Congress 2021 logo 130px
  • Home
  • About
  • Program
  • Post-Congress Report
  • Media
  • Contact
  • Home
  • About
  • Program
  • Post-Congress Report
  • Media
  • Contact

[DAP News Cambodia] Cambodia is developing Sihanoukville into a Blue Economic Center

  • Home
  • News
  • Press Pickups
  • [DAP News Cambodia] Cambodia is developing Sihanoukville into a Blue Economic Center

Related

HE Samal (1)
Press Pickups

[DAP News Cambodia] Cambodia is developing Sihanoukville into a Blue Economic Center

Original article by DAP News Cambodia written in Khmer. កម្ពុជា កំពុងអភិវឌ្ឍន៍ ខេត្តព្រះសីហនុ ឲ្យក្លាយជាមជ្ឈមណ្ឌល សេដ្ឋកិច្ចខៀវ   ភ្នំពេញ ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លើកឡើងថា កម្ពុជាបាននិងកំពុង អភិវឌ្ឍន៍ខេត្តព្រះសីហនុ ឲ្យក្លាយជាមជ្ឈមណ្ឌល

Read More »
June 15, 2021

[DAP News Cambodia] Cambodia is developing Sihanoukville into a Blue Economic Center

  • June 15, 2021
Share:
Share on facebook
Share on linkedin
Share on twitter
HE Samal (1)

Original article by DAP News Cambodia written in Khmer.


កម្ពុជា កំពុងអភិវឌ្ឍន៍ ខេត្តព្រះសីហនុ ឲ្យក្លាយជាមជ្ឈមណ្ឌល សេដ្ឋកិច្ចខៀវ

 

ភ្នំពេញ ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លើកឡើងថា កម្ពុជាបាននិងកំពុង អភិវឌ្ឍន៍ខេត្តព្រះសីហនុ ឲ្យក្លាយជាមជ្ឈមណ្ឌល សេដ្ឋកិច្ចខៀវ រួមមាន អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវដែក ផ្លូវអាកាស និងអភិវឌ្ឍន៍កំពង់ផែ ទឹកជ្រៅជាដើម ។

ក្នុងពិធីបើកកិច្ចពិភាក្សាតុមូល ស្ដីពីមហាសមុទ្រ ក្រោមប្រធានបទ «ដំណើរឆ្ពោះទៅសេដ្ឋកិច្ចខៀវ សម្រាប់សមុទ្រអាស៊ីបូព៌ា» កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ លោក សាយ សំអាល់ បានថ្លែងថា ស់រាជរដ្ឋាភិបាលកម្ពុជា បានខិតខំប្រឹងប្រែង ក្នុងការកសាងមូលដ្ឋាន សេដ្ឋកិច្ចខៀវ (សេដ្ឋកិច្ចពឹង ផ្អែកលើសមុទ្រ) ប្រកបដោយចីរភាព សមភាព និងភាពធន់។

លោកបញ្ជាក់ថា «ជាក់ស្ដែងកម្ពុជា បាននិងកំពុងអភិវឌ្ឍន៍ខេត្តព្រះសីហនុ ឲ្យក្លាយជាមជ្ឈមណ្ឌល សេដ្ឋកិច្ចខៀវ ។ ក្នុងនោះរួមមាន ការអភិវឌ្ឍហេដ្ឋា រចនាសម្ព័ន្ធផ្លូវថ្នល់ ផ្លូវដែក និងផ្លូវអាកាស ការជំរុញអភិវឌ្ឍន៍កំពង់ផែទឹកជ្រៅ ការផ្គត់ផ្គង់ថាមពល និងទឹកស្អាតគ្រប់គ្រាន់ ការពង្រឹងប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ និងការគ្រប់គ្រងសំរាម សំណល់រឹង និងជាពិសេស ការពង្រឹងគុណភាពការអប់រំ ដោយផ្តោតលើពហុភាសា»។

លោករដ្ឋមន្ដ្រីបន្ដថា ជាមួយគ្នានេះ កម្ពុជាបាននិងកំពុងចូលរួមយ៉ាងសកម្មជាមួយដៃគូនានា ជាពិសេស ក្នុងក្របខណ្ឌអង្គការ សហប្រជាជាតិ ក្នុងការដោះស្រាយបញ្ហាបរិស្ថាន ដូចជា ៖ ការប្រែប្រួលអាកាសធាតុ ,ការអភិរក្សជីវៈចម្រុះ ,ការកាត់បន្ថយសំណល់ ប្លាស្ទីកសមុទ្រ និងកិច្ចគាំពារតំបន់ឆ្នេរ ។

គួរបញ្ជាក់ថា កិច្ចពិភាក្សាតុមូលនេះ គឺជាផ្នែកមួយនៃព្រឹត្តិការណ៍ជាច្រើន នៃមហាសន្និបាតសមុទ្រអាស៊ីបូព៌ា ឆ្នាំ២០២១ របស់អង្គការ PEMSEA ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅក្នុងខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ ។ អង្គការ PEMSEA ជាអង្គការអន្តរជាតិ ដែលមានបេសកកម្ម សម្របសម្រួល កិច្ចការពារបរិស្ថាន សមុទ្រ មហាសមុទ្រ និងការអភិវឌ្ឍដោយចីរភាព តាមបណ្តាប្រទេស ដែលជាសមាជិក រួមមាន កម្ពុជា ចិន ឥណ្ឌូណេស៊ី ជប៉ុន ឡាវ ហ្វីលីពីន សាធារណរដ្ឋកូរ៉េ សិង្ហបុរី ទីម័រ សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ និងវៀតណាម ព្រមទាំង មានអង្គការអន្តជាតិជាដៃគូចំនួន២១៕

Contact

  • PEMSEA Resource Facility
    DENR Compound, Visayas Avenue,
    Quezon City, Philippines
  • (+632) 8929 2992
  • (+632) 8926 9712
  • eascongress2021@pemsea.org
  • www.pemsea.org
  • https://www.facebook.com/pemsea
  • https://www.twitter.com/pemsea
  • https://linkedin.com/company/pemsea
  • https://vimeo.com/pemsea

Hosted by the Royal Government of Cambodia, and co-organized by the Ministry of Environment, Province of Preah Sihanouk, and the Partnerships in Environmental Management for the Seas of East Asia.

PEMSEA white logo
Cambodia Ministry of Environment
Province of Preah Sihanouk (Cambodia)

Sponsors:

Ministry of Natural Resources (MNR), China
Ministry of Environment and Forestry (MoEF), Indonesia
Ministry of Land, Infrastructure, Transport and Tourism (MLIT), Japan
Department of Environment and Natural Resources (DENR), Philippines
Ministry of Oceans and Fisheries (MOF), RO Korea
Ministry of Sustainability and the Environment (MSE), Singapore
Ministry of Agriculture and Fisheries (MAF), Timor-Leste
Korea Institute of Ocean Science and Technology (KIOST)
ASEAN-Norwegian Cooperation Project on Local Capacity Building for Reducing Plastic Pollution in the ASEAN Region (ASEANO)
UNDP/GEF/PEMSEA Arafura and Timor Seas Ecosystem Action Phase II (ATSEA-2)
International Maritime Organization (IMO)
  • © 2025 EAS Congress 2021
  • Powered by: Web Designer Philippines